No subscription or hidden extras
Read through the most famous quotes by topic #wisdom
គណបក្សប្រជាធិបតេយ្យគឺ កើតពីប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ និងរបស់ប្រជាពលរដ្ឋលុះណាមានការចូលរួមដោយការយល់ដឹងធ្វើ ប្រព័ន្ធពីប្រជាពលរដ្ឋគ្មាននរណាធ្វើឲ្យយើងទ្បើយ។ ↗
ដើម្បីផ្លាស់ប្តូរសង្គមទាំងមូល គឺយើងត្រូវផ្លាស់ប្តូរមនុស្សក្នុងសង្គម ហើយដើម្បីផ្លាស់មនុស្សក្នុងសង្គមនោះ គឺជាដំបូងយើងត្រូវផ្លាស់ប្តូរការគិតរបស់ គេជាមុនសិន។ ↗
ការវិវឌ្ឈន៍របស់ប្រទេសមួយខុសពីប្រទេសមួយផ្សេងទៀតគឺវាទាក់ទងទៅនឹងការគិតរបស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះឯង។ ↗
ការគាំទ្រគណបក្សវាមិនមែនជារឿងខុសនោះទេតែដែលខុសនោះគឺត្រង់យើងដឹងថាគណបក្សនោះមិនល្អហើយយើងនៅតែគាំទ្រ ព្រោះទទួលបានប្រយោជន៍តិចតួចហ៊ានបំផ្លាញប្រយោជន៍រួមជាតិ។ ↗
មនុស្សអាក្រក់ មានធាតុអាក្រក់ជាធាតុទ្រទ្រង់ រីឯមនុស្សល្អមានធាតុល្អជាធាតុទ្រទ្រង់ មិនខុសគ្នា នឹងអំពិលមានជាតិជូរជាធាតុទ្រទ្រង់ ឬឯអំពៅមានជាតិផ្អែមជាធាតុទ្រទ្រង់។ ↗
ការងារមិនច្របូកច្របល់គឺជាមង្គលដ៍ប្រសើរហើយការងារមិនច្របូកច្របល់ទៅបានលុះណាខួរក្បាលរបស់បុគ្គលនោះមិនច្របូក ច្របល់ដោយផ្តើមពីការគិតត្រឹមត្រូវនាំមកនូវការយល់ត្រូវ និងទង្វើត្រូវ។ ↗
