No subscription or hidden extras
Read through the most famous quotes by topic #wisdom
ការវិវឌ្ឈន៍របស់ប្រទេសមួយខុសពីប្រទេសមួយផ្សេងទៀតគឺវាទាក់ទងទៅនឹងការគិតរបស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះឯង។ ↗
ការគាំទ្រគណបក្សវាមិនមែនជារឿងខុសនោះទេតែដែលខុសនោះគឺត្រង់យើងដឹងថាគណបក្សនោះមិនល្អហើយយើងនៅតែគាំទ្រ ព្រោះទទួលបានប្រយោជន៍តិចតួចហ៊ានបំផ្លាញប្រយោជន៍រួមជាតិ។ ↗
មនុស្សអាក្រក់ មានធាតុអាក្រក់ជាធាតុទ្រទ្រង់ រីឯមនុស្សល្អមានធាតុល្អជាធាតុទ្រទ្រង់ មិនខុសគ្នា នឹងអំពិលមានជាតិជូរជាធាតុទ្រទ្រង់ ឬឯអំពៅមានជាតិផ្អែមជាធាតុទ្រទ្រង់។ ↗
ការងារមិនច្របូកច្របល់គឺជាមង្គលដ៍ប្រសើរហើយការងារមិនច្របូកច្របល់ទៅបានលុះណាខួរក្បាលរបស់បុគ្គលនោះមិនច្របូក ច្របល់ដោយផ្តើមពីការគិតត្រឹមត្រូវនាំមកនូវការយល់ត្រូវ និងទង្វើត្រូវ។ ↗
អ្នកល្បីល្បាញលើលោកភាគច្រើនសុទ្ធសឹងតែមនុស្សធ្វើប្រយោជន៍ដើម្បីអ្នកដទៃហើយប្រាសចាកភាពអាត្មានិយមហើយចាត់ទុក ខ្លួនឯងដូចលាមកគ្មានតំលៃអ្វីទាំងអស់បើគ្មានការងារជាឧត្តមគតិសម្រាប់ពួកគេ។ ↗
